សកម្មភាពចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងចុះពិនិត្យ ការដាក់លូផ្លូវលំមួយខ្សែ របស់ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកែប


ព្រឹកថ្ងៃទី២៧ វិច្ឆិកា ២០១៦ ក្រោយពីចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន៣៧ គ្រួសារ នៅវត្តចរិយាវង្សរួចមក ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប និងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកែប អាជ្ញាធរក្រុងកែប សង្កាត់ បានចុះពិនិត្យ និងដាក់លូផ្លូវលំមួយខ្សែស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប៕

1

2

3

4