ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សខេត្តកែប ចុះត្រួតពិនិត្យមើលគម្រោងអភិវឌ្ឍ នៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប


ខេត្តថ្ងៃកែប- ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សខេត្ត

អមដំណើរដោយ ឯកឧត្តម ទេព យុទ្ធី អភិបាលរង​ ខេត្ត លោក​ប្រធាន អនុ​ប្រធាន​មន្ទីរសុខាភិបាល លោក​ស្រី​អភិបាល និង​ក្រុម​ប្រឹក្សា​ស្រុកដំណាក់​ចង្អេីរ លោក​ស្រអភិបាល​ស្រុក​ដំណាក់​ចង្អើរ នាយក​ទីចាត់​ការ​ផែនការ​វិនិយោគ​ខេត្ត មន្រ្តីគាំ​ទ្របច្ចេកទេស​ខេត្ត ស្រុក ក្រុម​ប្រឹក្សា​ឃំុអង្កោល និងឃំុពងទឹក លោក​មេភូមិ​កោះសោម មេភូមិ​អូរដូង បាន​អញ្ជើញចុះ​ពិនិត្យ​គម្រោង​ជួស​ជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម​នៅ​ភូមិ​កោះសោម ​ឃុំ​អង្កោល និង​ភូមិ​ភ្នំលាវ ភូមិ​ព្រៃតាកុយ​ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ។

គម្រោងទាំងនោះមាន:

១-គម្រោង​ជួសជុល​ផ្លូវ​លំក្រាល​គ្រួស​ក្រហម​ របស់​ស្រុក​១ខ្សែរ​ប្រវែង​ ២៣០០ម៉ែត្រ​ពីភូមិ​ កោះសោម ឃុំ​អង្កោល​ដល់ភូមិ​អូរដូង​ឃុំពងទឹក

២-គម្រោង​ជួសជុល​ផ្លូវ​របស់មន្ទីរ​អភិវឌ្ឍ​ជនបទ​ដែលមាន​ប្រវែង ១,២០០ម៉ែត្រ​ពីភូមិ​ភ្នំលាវ​ ឃុំពង​ទឹក​ដល់​ភូមិ​កោះ​សោម ឃុំ​អង្កោល

៤-កា​ដាក់​លូរំដោះទឹក​ស្រែ​ និង​បាន​ជម្រុញ​ឱ្យមន្ទីរ​អភិវឌ្ឍជនបទ​ជួស​ជុល​ផ្លូវ​បន្ទាន់​មួយ​ខ្សែទៀត​ពីភូមិ​ព្រៃតាកុយ ឃុំ​ពងទឹក​ដល់ភូមិ​ទួល​សា​ងាំឃុំ​អង្កោល​ប្រវែង ២,០០០ម៉ែត្រ ៕