ពិធីសំណេះសំណាលសួរសុខ ទុក្ខ និងចែកវត្ថុអនុស្សាវរីយ៍ ក្រោមអធិបតីភាព ឯកឧត្តម ជា ថោយ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគណបក្សចុះជួយភូមិចំការបី អមដំណើរដោយ លោក ព្រំ គន្ធិ នាយករដ្ឋបាលសាលាខេត្តកែប, លោស្រី គឹម ចន្នី អភិបាលស្រុក មន្ត្រី សាលាស្រុក លោកមេឃុំ លោកមេភូមិ និងសមាជិកក្រុមការងារគណបក្សចុះជួយភូមិចំការចេក ដោយមានប្រជាពលរដ្ឋចំនួន៤៦៥នាក់ចូលរួមក្នុងពិធីសំណេះសំណាលនេះ ដែលប្រព្រឹត្តធ្វើនៅក្នុងភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ៕/
សមាជិកគណបក្សប្រជាជនកម្ពុជា តែងតែខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋ
![](https://www.kep.org.kh/wp-content/uploads/sites/22/2015/08/11892029_1627060540844887_5153640703796479236_n-768x432.jpg)