ព្រឹត្តិការណ៍អបអរសាទរឆ្លងឆ្នាំសកល និងខួបអនុស្សាវរីយ៍លើកទី៣៨ នៃទិវាជ័យជំនះ ៧ មករា(១៩៧៩-២០១៧)


ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានបង្កលក្ខណៈគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋចូលរួមសប្បាយរីករាយគ្រប់ទិសទី។ ដោយឡែកខេត្តកែបក៏បានរៀបចំព្រឹត្តិការណ៍អបអរសាទរឆ្លងឆ្នាំសកល និងខួបអនុស្សាវរីយ៍លើកទី៣៨ នៃទិវាជ័យជំនះ ៧ មករា(១៩៧៩-២០១៧) ដោយប្រារព្ធពិធីប្រណាំងទូកផ្ការចារសមុទ្រត្រូវបានរៀបចំឡើង ដែលមានមនុស្សចូលរួមយ៉ាងកុះករនៅលើឆ្នេរសមុទ្រខ្សាច់ដ៏ស្រស់ស្អាតនាទីក្រុងកែប។ ពិធីនេះមានការចូលរួមពី សំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មហាជន និងយុវជន សិស្សានុសិស្ស បងប្អូនអាជីវករទូទាំងខេត្តកែបជាច្រើនកុះករផងដែរ បើគិតចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ចំនួនភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិមានចំនួនប្រមាណ ២២៥,០០០ នាក់ ដែលបានចូលរួមនាឱកាសនោះ៕

1

2

3

4

5

6 7

8 9

10 11

12 13

14 15