ឯកឧត្ដម កែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកែប អញ្ជើញចុះជួបសំណេះ​សំណាលសួរសុខទុក្ខ ប្រធាន អនុប្រធាន សាខាបក្សភូមិចំការចេក


ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០១៦ ក្រោយពីការជួបសំណេះសំណាលជាមួយប្រធាន អនុប្រធានសាខាបក្សភូមិអន្ទង់ស ឯកឧត្ដម កែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកែប ​ ក្រុមការងារថ្នាក់ខេត្តចុះជួយភូមិចំការចេក និងសមាជិគណៈកម្មាធិការបក្សស្រុក និងសមាជិក សមាជិការ ក្រុមប្រឹក្សាឃុំពងទឹក អញ្ជើញចុះជួបសំណេះ​សំណាលសួរសុខទុក្ខ ប្រធាន អនុប្រធាន សាខាបក្សភូមិចំការចេក ដើម្បីពិនិត្យនិងជម្រុញសមាជិកបក្សអោយមកចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ព្រោះថ្ងៃចុះឈ្មោះបោះឆ្នោតជិតដល់ថ្ងៃបញ្ចប់ហើយ ស្ថិតនៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ៕

1

2

3

4

5